វិស័យកសិកម្ម
ប្រមាណជា ៨០ភាគរយនៃប្រជាពលរដ្ឋជនបទប្រទេសកម្ពុជា មានជីវភាពអាស្រ័យលើរបរសិកម្មខ្នាតតូច ។ ភាពក្រីក្រក្នុងចំណោមពួកគេមានកំរិតខ្ពស់ ភាគច្រើនពួកគេជួបនឹងបញ្ហាកង្វះអាហារូបត្ថម្ភ និងសុវត្ថិភាពស្បៀង។ បំរែបំរួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ និងរាំងស្ងួត បានបន្ថែមសំពាធដល់ជីវភាពនៅជនបទ។ ការបង្កើនសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាចំណុចស្នូល របស់កម្មវិធីកាត់បន្ថយភាពក្រីក្រនៃមូលនិធិ MJP នៅស្រុកសំឡូត។
គម្រោងកសិកម្មរបស់មូលនិធិ MJP បានចាប់ផ្តើតាំងពីឆ្នាំ២០១២ ដោយមានការគាំទ្របច្ចេកទេស ពីមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិអូស្រ្តាលី។ យើងបានស្រាវជ្រាវ និងផ្តល់វគ្គអប់រំ ដល់កសិករខ្នាតតូច ដើម្បីជួយពួកគេក្នុងការបង្កើនប្រសិទ្ធភាពប្រើប្រាស់ដីធ្លី ព្រមទាំងជួយឲ្យពួកគេចាប់ផ្តើមមុខរបរដាំបន្លែ និងចិញ្ចឹមសត្វ ក្នុងគ្រួសារ ប្រកបដោយនិរន្តរភាព។
មូលនិធិ JMP បានជួយរៀបចំឲ្យមានទិវាកសិដ្ឋាន នឹងផ្តល់វគ្គបណ្តុះបណ្តាលដើម្បីជួយកសិករ និងអ្នកដឹកនាំសហគមន៍ ឲ្យយល់ពីរវិធីសាស្រ្តដាំដុះខុសៗគ្នា ដែលអាចជួយ កែលំអជីវភាពរស់នៅរបស់ពួកគាត់។