សេដ្ឋកិច្ចសហគមន៍

មូលនិធិ MJP បានប្តេជ្ញាដើម្បីធ្វើការគាំទ្រ ដល់និរន្តរភាពសេដ្ឋកិច្ចជនបទ និងលប់បំបាត់ភាពក្រីក្រធ្ងន់ធ្ងរ ។ គ្រោងការ ឥណទាន មីក្រូហិរញ្ញវត្ថុមូលដ្ឋានរបស់យើងបានដំណើរការ  ដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូច និងសេវាប្រឹក្សាហិរញ្ញវត្ថុ ដល់គ្រួសារក្រីក្រចំនួន ៧ភូមិ ។ ដោយផ្តល់កម្ចីមិនយកការប្រាក់ ផ្តល់ការគាំទ្រ និងបណ្តុះបណ្តាល យើងបានជួយពង្រឹងសហគមន៍ទាំងនោះឲ្យបង្កើនក្រុមសន្សំរបស់ខ្លួន និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេដោយខ្លួនឯង ។