សមភាពយេនឌ័រ និងអំណាចរបស់ស្
មូលនិធិ MJP បានប្តេជ្ញាដើម្បីពង្រឹងអំណាចនិងសិទ្ធិ របស់ស្រ្តី និងកុមារី។ ការប្តេជ្ញានេះបានបង្ហាញនៅរាល់គំរោងរបស់ខ្លួន ដោយផ្តើមចេញពីការប្រឹងប្រែងអោយមានការចូលរួមរបស់កុមារីក្នុងការលេងកីឡា និងឈានដល់ការជ្រើសរើសឧទ្យានុរក្សស្ត្រី ដើម្បីការពារព្រៃឈើ។ នៅមណ្ឌលសុខភាពដែលគាំទ្រដោយមូលនិធិ MJP មានបុគ្គលិកជាស្ត្រី៧នាក់ ក្នុងចំណោម១៦នាក់។ នៅតាមសាលារៀនរបស់យើង មានគ្ឬូជាស្ត្រី៣៨នាក់ ក្នុងចំណោមគ្រូ៨៥នាក់។
ស្រ្តីក្នុងសហគមន៍បានចូលរួមដឹកនាំវគ្គបណ្តុះបណ្តាល នៃមូលនិធិMJP និងការងារផ្សព្វផ្សាយផ្សេងៗទៀត។ ពួកគេបានពង្រឹងសម្លេងស្រ្តីនៅតាមសហគមន៍ និងតទល់ជាមួយទស្សនៈសង្គម ដែលដាក់គំនាបលើតួនាទី និងស្ថានភាពរបស់ស្រី្ត ។
មូលនិធិMJP ផ្តោតលើការពង្រឹងអំណាចស្ត្រីក្នុងការរកចំណូល មុខរបរ និងការសិក្សា។ យើងបានផ្តល់ វគ្គបណ្តុះបណ្តាលមុខរបរ ដល់នារីក្រីក្រ និងការឧបត្ថម្ភផ្សេងៗដល់ស្ត្រីជាមេគ្រួសារក្រីក្រ។ នៅឆ្នាំ២០១២ យើងបានចាប់ដៃគូជាមួយ សមាគមន៍គ្រូបង្រៀនក្រងអន់តារីយ៉ូ កសាងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីមួយកន្លែង នៅឃុំសំឡូត សម្រាប់បម្រើឲ្យការប្រជុំ រៀនសូត្រ និងសកម្មភាពនានារបស់ស្ត្រីក្នុងសហគមន៍។