វិស័យអប់រំសិក្សា

គុណភាពអប់រំ និងអត្រាអក្ខរកម្ម ក្នុងប្រទេសកម្ពុជា បានប្រសើរឡើងច្រើននៅទសវត្សចុងក្រោយនេះ ប៉ុន្តែការទទួលបាននូវអគារសិក្សាសមរម្យ និងគ្រូបង្រៀនគុណភាពខ្ពស់ នៅមានតិចនៅឡើយ ជាពិសេសនៅតំបន់ដាច់ស្រយាល។ មូលនិធិ MJP  ធ្វើការយ៉ាងជិតស្និ​ទ្ធជាមួយលោកគ្រូអ្នកគ្រូចំនួន៨២នាក់ នៃសាលាបឋម និងមធ្យមសិក្សា ក្នុងការបង្កើនគុណភាពបង្រៀន និងផាសុខភាពនៃថ្នាក់រៀន។ យើងបានគាំទ្រឲ្យមានការអនុវត្តន៍កម្មវិធី សាលាកុមារមេត្រី នៅស្រុកសំឡូត តាំងពីឆ្នាំ២០០៦ ។ យើងបានគាំទ្រដល់កម្មវិធីអប់រំពង្រឹងសមត្ថភាពគ្រូ កសាងនិងជួសជុលអគារសិក្សា និងបំពាក់គ្រឿងបរិក្ខារនិងសង្ហារឹម និងសៀវភៅអាន ដល់សាលាគោលដៅទាំងនោះ​។

 

បណ្ណាល័យ និងអក្សរសាស្រ្ត

មូលនិធិ MJP ជួយអភិវឌ្ឍន៍បណ្ណាល័យនៅតាមសលាចំនួន៨ ដោយគាំទ្រដល់បណ្ណារក្ស ផ្តល់សៀវភៅអានសំរាប់សិស្ស និងសំរាប់សមាជិកសហគមន៍មូលដ្ឋានខ្ចីអាន។ យើងមានគាំទ្រផងដែរនូវបណ្ណាល័យចល័តចំនួន២ ដែលបានផ្តល់ឳកាសដល់​អ្នកអាន​ជា​ច្រើននាក់ នៅតំបន់ដាច់ស្រយ៉ាល។ក្លិ បអ្នកអានត្រូវបានបង្កើតឡើង នៅ​​សាលារៀន៤ ដោយលើកទឹកចិត្តឲ្យមានការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា។ យើងបានបង្កើតថ្នាក់អក្សរសាស្រ្ត ដែលជួយដល់យុវវ័យ ក្នុងការបង្កើនជំនាញភាសាខ្មែររបស់ពួកគេ និងផ្តល់ការបង្រៀន​ក្រៅម៉ោងដល់សិស្សណាដែលត្រូវការការបំប៉នបន្ថែម ។

 

កីឡា និងលំហាត់ប្រាណ

យើងបានជួយកសាងទីធ្លាហាត់ប្រាណដល់សហគមន៍ ផ្តល់ឯកសណ្ឋាន និងបានបង្រៀនគ្រូបង្វឹកសហគមន៏ ដើម្បីបង្រៀនល្បែងកីឡាថ្មីៗ ។ យើងបានគាំទ្រក្រុមកីឡាបាល់ទះច្រើនក្រុម ដែលបានប្រកួតរវាងគ្នា និងចេញទៅប្រកួតនៅថ្នាក់ខេត្ត។ ដូចជាគំរោងផ្សេងៗទៀតរបស់ MJP ដែរ កម្មវិធីនេះបានផ្តល់ឳកាស និងលើកទឹកចិត្តដល់ការចូលរួមស្មើភាពគ្នារវាងបុរស និងស្ត្រី ហើយពាក់ព័ន្ធយ៉ាងសកម្មជាមួយសហគមន៍មូលដ្ឋាន ។

 

អាហារូបករណ៍សាយឡស

មូលនិធិ MJP បានផ្តល់កម្មវិធីគាំពារដល់យុវជន និងការគាំទ្រពិសេស ដោយបានផ្តល់ជំនួយដល់យុវវ័យ ដែលមានតម្រូវការជាពិសេសដោយឡែក ដូចជាកុមាររងគ្រោះ ឬកំព្រា ដោយសារមីន ។ អាហារូបករណ៍សាយឡស បានចាប់ផ្តើមនៅឆ្នាំ២០១៧​ ហើយបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសំភារៈ សំរាប់យុវវ័យ​​ទាំងនោះដើម្បីបន្តការសិក្សារបស់ពួកគេ។ បច្ចុប្បន្ននេះ យើងកំពុងគាំទ្រកុមារ៦នាក់ ដែលក្នុងចំណោមនោះមានកុមារីពិការអវៈយវៈទាំង៤ម្នាក់ និងកុមារកំព្រាដោយសារមីន២នាក់ផងដែរ។ អាហារូបករណ៍បានផ្តល់នូវ កង់ សម្ភារៈសិក្សា អង្ករ និងប្រក់ឧបត្ថម្ភប្រចាំខែ​ ដល់កុមារទាំងនោះ។ យើងបានរកឃើញកុមារងាររងគ្រោះ៤នាក់ផ្សេងទៀត សម្រាប់ទទួលអាហារូបករណ៍នេះនៅឆ្នាំ២០១៨។

 

ក្លិបយុវ័នបរិស្ថាន

កម្មវិធីអប់រំសិក្សា និងកម្មវិធីអភិរក្ស បានសហការគ្នាបង្កើត ក្លឹបយុវ័នបរិស្ថាន (Eco-Ranger Club) នៅសាលាចំនួន៤ ដោយមានសិស្សស្ម័គ្រចិត្តចូលរួម ១២០នាក់។ តាមរយៈក្លិបនេះ យើងធ្វើការបញ្រ្ជាបទស្សនាទាន ស្តីពីការការពារធនធានធម្មជាតិ និងប្រពន្ទ័បរិស្ថាន ​អំពីព្រៃឈើ សត្វព្រៃ ទឹក ជីវចំរុះ ការគ្រប់គ្រងកាកសំណល់ និងអនាម័យ ដល់សិស្សស្ម័គ្រចិត្តទាំងនោះ។ ជានិច្ចកាល មូលនិធិMJP តែងព្យាយាមបង្កលក្ខណៈឲ្យមានការចែករំលែកចំណេះដឹង និងសមាហរណកម្ម រវាងកម្មវិធីនានារបស់ខ្លួន។